អតីត​អ្នកចាំទី​របស់​ក្រុម​ជម្រើសជាតិ​ម៉ារ៉ុក ត្រូវបាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស៊ូដង់​

(​ខា​ធូ​ម​)៖ លោក​Badou Zaki អតីត​អ្នកចាំទី​របស់​ក្រុម​ជម្រើសជាតិ​ម៉ារ៉ុក ត្រូវបាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស៊ូដង់ ខណ​:​ដែល​ប្រាក់ខែ បើក​ដោយ​សមាគម​បាល់ទាត់​អា​រ៉ាប៊ីសាអូឌីត , នេះ​បើ​យោង​តាម​សារព័ត៌មាន CNA ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣​។​

​មាន​វ័យ ៦៣​ឆ្នាំ ពោរពេញ​ទៅដោយ​បទពិសោធន៍ លោក Zaki នឹង​ទទួល​បន្ទុក​ការប្រកួត​ជម្រុះ​ពានរង្វាន់​ប្រចាំ​តំបន់ African Nations Cup ដែល​ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​ហ្គា​បុ​ង នៅ​ថ្ងៃ​ទី​២៣ និង​២៧ ខែ​មីនា​ខាងមុខ​នេះ​។​

​ក្រុម​ជ្រើស​ជាតិ​ស៊ូដង់ កំពុងមាន ៣​ពិន្ទុ ពី​ការ​ឆ្លងកាត់​បាន​២​ប្រកួត​, ដោយមាន ១​ពិន្ទុ តាម​ពីក្រោយ​ក្រុម​គេ​ម៉ូ​រី​តានី និង​ហ្គា​បុ​ង​។ ក្រុម​កំពូល​ចំនួន​២ នឹង​ត្រូវ​ជាប់​ស្វ័យប្រវត្តិ សម្រាប់​ព្រឹត្តិការណ៍ African Nations Cup ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ប្រទេស​កូឌី​វ័រ នៅ​ខែ​មករា ឆ្នាំ​២០២៤​។​

​សមាគម​បាល់ទាត់​អា​រ៉ាប៊ីសាអូឌីត នឹង​ត្រូវ​ចំណាយ​លើ​ការបើក​ប្រាក់ខែ​ទៅកាន់​លោក Zaki និង​ប្រាក់ខែ​ជំនួយការ​របស់​លោក​, នេះ​បើ​យោង​តាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ជាមួយ​សហព័ន្ធ​បាល់ទាត់​ស៊ូដង់​។​

​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា កាលពី​សប្តាហ៍​មុន​នោះ ក៏​រួម​បញ្ចូល​ទាំង​មូលនិធិ​អា​រ៉ាប៊ីសាអូឌីត សម្រាប់​ការសាងសង់​អគារ​សហព័ន្ធ​បាល់ទាត់​ស៊ូដង់ សារ​ឡើងវិញ​, ការកែលម្អ​កីឡដ្ឋាន​អូឡាំពិក និង​ហិរញ្ញវត្ថុ​ជំនួយ​ទូទៅ​។​

​អា​រ៉ាប៊ីសាអូឌីត ក៏​នឹង​ជួយ​ក្នុង​ការ​បោះជំរុំ​ហ្វឹកហាត់​ក្រៅប្រទេស និង​ការបណ្តុះបណ្តាល​អាជ្ញាកណ្តាល​, គ្រូបង្វឹក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ​។​

​សូមជម្រាបថា Zaki ធ្លាប់បាន​ធ្វើ​ជា​គ្រូបង្វឹក​ម៉ារ៉ុក និង​បាន​ដឹកនាំ​ពួកគេ ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ African Nations Cup ក្នុង​ឆ្នាំ​២០០៤ ជា​ទីកន្លែង​ដែល​ពួកគេ​បាន​ចាញ់​ក្រុម​ទុយ​នេ​ស៊ី​។ ក្រៅពីនោះ លោក​ក៏​ធ្លាប់​ដឹកនាំ​ក្លិប​លំដាប់​ខ្ពស់ ក្នុង​ប្រទេស​របស់​លោក​ផងដែរ ក្នុងនោះ​រួម​ទាំង​ក្លិប Wydad Casablanca​។​

​ក្នុង​អាជីព​ជា​កីឡាករ​អ្នក​ចាំទី​, លោក​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ម៉ារ៉ុក ក្លាយជា​ប្រទេស​អាហ្វ្រិក​ដំបូង​គេ ដែល​បាន​ឆ្លង​ផុត​ការប្រកួត​ជុំ​ទី​១ នៅឯ​ព្រឹត្តិការណ៍ World Cup នៅពេលដែល​ពួកគេ​បាន​យក​ឈ្នះ លើ​ក្រុម​ព័រ​ទុយ​ហ្គាល់ និង​ស្មើ​ជាមួយ​ក្រុម​អង់គ្លេស និង​ប៉ូឡូញ នៅ​ប្រទេស​ម៉ិក​ស៊ិក កាលពី​ឆ្នាំ​១៩៨៦៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *