យោធា​អ៊ីស្រាអែល​បើក​ការវាយប្រហា​រលើ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង Aleppo របស់​ស៊ី​រី នាំ​ឲ្យ​ខូច​ឋា​ត​យ៉ាហងដំណំ

(​ស៊ី​រី​)៖ កម្លាំង​យោធា​របស់​អ៉ីស្រាអែលដ៍​ព្រហើន បាន​បើក​ការ​វាយ ប្រហារ​យ៉ាង​គឃ្លើន​មកលើ​អាកាសយានដ្ឋាន​របស់​ប្រទេស​ស៊ី​រី​ក្នុង​ទីក្រុង​អាឡិប​ប៉ូ (Aleppo)​ដោយ​បាន​បំផ្លាញ​ផ្លូវរ​ត់របស់​យន្តហោះ និង​នាំទៅដល់​ការផ្អាក​ដំណើរការ​ព្រលាន​យន្តហោះ​ជា​បណ្តោះអាសន្ន​។​

​នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស៉ី​រី​ផ្សព្វផ្សាយ ហើយ​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន AFP យក​មក​ផ្សាយ បន្ត​នៅ​ថ្ងៃ​អង្គារ ទី​៧ ខែ​មីនា ឆ្នាំ​២០២៣​។​

​ទីភ្នាក់ងារ​សារព័ត៌​រដ្ឋ SANA របស់​ប្រទេស​ស៉ី​រី បាន​រាយការណ៍​ថា ការវាយប្រហារ​ដោយ​មី​ស៉ីល​បានកើតឡើង នៅ​វេលា​ព្រឹក​ថ្ងៃ​អង្គារ​នេះ (​ម៉ោង​ក្នុង​តំបន់​)​។ ដោយ​ដកស្រង់​ប្រភព​ពី​យោធា ទីភ្នាក់ងារ​សារព័ត៌​រដ្ឋ​ស៉ី​រី SANA បានឲ្យ​ដឹង​បន្ថែមថា អ៉ីស្រាអែល​បាន​បើកការ​វាយប្រហារ​ផ្លូវអាកាស​ចេញពី ទិស​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ទីក្រុង​ឡា​តា​គា (Latakia) សំដៅ​មក​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​អាឡិប​ប៉ូ (Aleppo) បាន​បណ្តាលឲ្យ​ខូចខា​តដល់​សម្ភារៈ​ក្នុង​អាកាសយានដ្ឋាន ហើយ​ត្រូវ​ផ្អាក​សេវាកម្ម​ជា​បណ្តោះអាសន្ន​។ ភ្លាមៗ​នៅ​មិនទាន់​មាន​ការបញ្ជាក់​ពី មន្ត្រី​អ៉ីស្រាអែល​ទេ ជុំវិញ​សេចក្តីរាយការណ៍​នេះ​។​

​គួរបញ្ជាក់​ថា ទីក្រុង​អាឡិប​ប៉ូ ដែល​រង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំង​ដោយ​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស ត្រូវ​រង​ការខូចខាត​ជាថ្មី​ម្តងទៀត​បន្ទាប់​ពី​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ចទ័​រ បាន​វាយប្រហារ​ភាគ​ខាងត្បូង​ប្រទេស​តួ​ក​គី និង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ស៉ី​រី កាលពី​ខែ​កុម្ភៈ​។ ចាប់តាំងពី​ពេលនោះ​មក ប្រទេស​មួយចំនួន​បាន​បញ្ជូន​ជំនួយ​មក តាមរយៈ​អាកាសយានដ្ឋាន​អាឡិប​ប៉ូ​៕v

You might like

Leave a Reply

Your email address will not be published. Required fields are marked *