នំ​ប្រពៃណី​ចា​ម្ប៍ និង​សិល្បៈ​បែប​បុរាណ​កំពុង​ផ្សព្វផ្សាយ ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​ឲ្យ​កូនចាម្ប៍​ស្គាល់​កាន់តែ​ច្បាស់ឡើង​

(​ភ្នំពេញ​)៖ នំ​ចាម្ប៍ និង​សិល្បៈ​ចម្រៀង​វាយ​ស្គរ​បែប​បុរាណ​ប្រពៃណី​ជនជាតិ​ចាម្ប៍​តាំង​បូរាណ​កាល​មក ត្រូវបាន​ក្រុមយុវជន​វប្បធម៌​ចាម្ប៍​បានរៀបចំ​តាំង​បង្ហាញ និង​ប្រគុំ​យ៉ាង​ពិរោះ​រណ្ដុំ នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា កាល​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ។ ការ​ដាក់​តាំង​បង្ហាញ​នេះ ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា “​ទិវា​នំ​ប្រពៃណី​ចាម្ប៍ លើក​ទី​៣ ឆ្នាំ​២០២៤ “​។ ពួកគេ​ធ្វើ​ឡើង​ដើម្បី​ញ៉ាំង​ឲ្យ​កូនចាម្ប៍​នៅ​ក​ម្ព​ជា​ស្គាល់​ពី​នំ និង​សិល្បៈ​របស់​ខ្លួន​កាន់ងែច្បាស់​។

​អ្នកស្រី ម៉ៃ សំ តំណាង​ក្រុមយុវជន​ចាម្ប៍​បានឲ្យថា ការរៀបចំ​ទិវា​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ ​ថែរក្សា​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​សហ​គ​មន៍​ចាម្ប៍ និង​ឆ្លុះបញ្ចាំង​ពី​ភាព​សម្បូរបែប​ផ្នែក​វប្បធម៌​ចម្រុះ​របស់​ប្រទេស​កម្ពុជា ដែល​កម្ពុជា​ពិតជា​កន្លែង​សន្តិភាព សម្បូរ​សប្បាយ មាន​វ​ប្បធ​ម៍​ចម្រុះ​ល្អ​ឯក ហើយ​ក៍​ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត និង​ស្គាល់​ពី​វ​ប្បធ​ម៍​សិល្បៈ​ចម្រុះ​យ៉ាងច្រើន ដែល​ប្រៀបបាន​នឹង​សួនផ្កា​ដ៍​ស្អាត​ពោរពេញ​ទៅ​ផ្កា​ស្រស់ស្អាត​គ្រប់​ប្រភេទ​បែប​នោះ​ដែរ​។​

​អ្នកស្រី​បន្ត​ថា ពួក​យើង​បាន​នាំមក​នូវ​ការ​ដាក់​តាំង​បង្ហាញ​នូវ​ស្នាដៃ​នំ និង​ដាក់​ឲ្យ​ភ្លក់​ពិសារ​បាន​សេរី​ផងដែរ​នូវ​នំ​មួយ​ប្រភេទ​ឈ្មោះថា ធ្វើ​នំ​ល​គ្រាំ និង​បង្ហាញ​នំ​៥​មុខ​ផ្សេងទៀត​ដែល​នាំយក​ពី​ខេត្ត​កំពង់ឆ្នាំង និង​ត្បូងឃ្មុំ ដែល​សុទ្ធសឹង​ជា​នំ​ប្រពៃណី​របស់​សហគមន៍​ចាម្ប៍​តែង​ធ្វើ​សម្រាប់​ពិសា ពិសេស​នៅ​ពេល​មាន​បុណ្យទាន​សំខាន់ៗ ដែល​នំ​ទាំងនោះ​ឈ្មោះថា ៖ នំ​ហៅ​ប៉ាក់ (​នំ​ផ្កា​), នំ​ត​ប៉ៃ​ជាល (​នំ​សំបុកចាប​), នំ​តា​ប៉ៃ​ហ្គាស់​, នំ​ក្រាម និង​នំ​ល​គ្រាំ​។​

​អ្នកស្រី​ដាក់​ក្ដីសង្ឃឹម​ខ្ពស់​ការគាំទ្រ និង​សង្ឃឹមថា ថ្នាក់ដឹកនាំ​នឹង​ជួយ​គាំទ្រ​ចំពោះ​កិច្ចការ​នេះ ដើម្បី​ក្រុមការងារ​នឹង​មាន​លទ្ធភាព​រៀបចំ​ពិធី​នេះ​បន្តទៀត និង​កាន់តែ​អធិកអធម​ជាង​មុន​ផងដែរ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *