ថ្នាក់ដឹកនាំ​សហគមន៍​ឥស្លាម​កម្ពុជា និង​ពលរដ្ឋ​ឥស្លាម​ស្រុក​កោះធំ ចូលរួម​ពិសារ​អាហារ​សាមគ្គី និង​ឧទ្ទិសផលបុណ្យ​ដល់​បុព្វការី​ជន​របស់​គ្រួសារ​លោក ចៅ តុល

(​កណ្ដាល​)៖ នា​ល្ងាច​ថ្ងៃទី​២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ លោក ចៅ តុល អនុប្រធាន​អចិន្ត្រៃយ៍​ចុះជួយ​ស្រុក​កោះធំ និង​ក្រុមគ្រួសារ បាន​រៀបចំ​អាហារ​សាមគ្គី​ដែលមាន​ថ្នាក់ដឹកនាំ​សហគមន៍​ឥស្លាម​ចូលរួម និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ធំ​រាប់រយ​នាក់​ផង​ដែរ ។ ពិធី​នេះ​ធ្វើឡើង​នៅ​គេហដ្ឋាន​របស់​លោក​ចៅ តុល ស្ថិតនៅ​ភូមិ​ចាម​លើ ស្រុក​កោះធំ ។​

​ស្ថិតក្នុង​ឱកាស​ជួបជុំ​សាសនិក​ឥស្លាម​រាប់រយ​នាក់ ,​អ្នកឧកញ៉ា សុះ កុំ​រី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​ឡើង​ថ្លែង​ពី​គុណូបក្ការៈ​ដ៍​ធំធេង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី និង​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដែល​បាន​ខិតខំ​ដឹកនាំ កសាង​ប្រទេស​ពី​បាតដៃ​ទទេ ឲ្យ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ។ ពិសេស​បាន​បើកឱកាស​ទូលាយ និង​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​សហគមន៍​ឥស្លាម​ទូទាំងប្រទេស បាន​ប្រណិបត្តិ​នូវ​កិច្ចការ​សាសនា​បាន​យ៉ាង​សេរីភាព គ្មាន​អ្វី​លំបាក​ឡើយ ។

​ចាងហ្វាង​ដដែល​ថ្លែងបន្ត​ថា ពិតណាស់ សហគមន៍​ឥស្លាម​យើង​រីកចម្រើន​បាន​មកដល់​សព្វថ្ងៃនេះ ក៍​មាន​វត្តមាន​ចូលរួម​ដោយ​មិន​អាច​ខ្វះ​បាន​ឡើយ​ពី​សំណាក់​លោក ចៅ តុល និង​ក្រុម​គ្រួសារ​ទាំងមូល ដ្បិត​ថា គ្រួសារ​របស់​លោក​ចៅ តុល មិន​ត្រឹមតែ​មាន​កតព្វកិច្ច​ការពា​រថ្នា​ក់​ដឹកនាំ​ប្រទេស​ជាតិ​ដោយផ្ទាល់​ប៉ុណ្ណោះ​ទេ លោក និង​គ្រួសារ បាន​កសាង​សមិទ្ធផល​ច្រើនណាស់ និង​បាន​ជួយ​ពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែល​មិនអាច​រៀបរាប់​អស់​ពី​គុណសម្បត្តិ​របស់​លោក ចៅ តុល និង​គ្រួសារ​អស់​ឡើយ ដែល​សមិទ្ធផល​ទាំង​នោះ ទទួលបាន​ការគាំទ្រ ពេញចិត្ត​យ៉ាងខ្លាំង​ក្នុង​រង្វង់​សហគមន៍​ឥស្លាម​ទូទាំងប្រទេស ,​បានន័យថា លោក ចៅ តុល និង​ក្រុម​គ្រួសារ​ទាំងមូល ពិត​ជា​ថ្នាក់ដឹកនាំ​ល្អ​បំផុត និង​មាន​ស្នាដៃ​ច្រើន​ស្កេកស្កះ​រាប់មិនអស់ ចារ្យ​ទុកជា​ប្រវត្តិសាស្ត្រ និង​ជា​គម្រូ​ល្អ​បំផុត​សម្រាប់​សហគមន៍​ឥស្លាម​ទូទាំង និង​ជា​គម្រូ​ដល់​កូនចៅ​ជំនាន់​ក្រោយ​តម្រាប់​តាម ។​

​សូមជម្រាបថា ពិធី​នេះ សាស្តាចារ្យ​ឥស្លាម បាន​សូ​ត្រធ​ម៍យ៉ាង​ពិរោះ ហើយ​ការ​ពិសារ​អាហារ​សាមគ្គី​នេះដែរ ក៍​ជា​ទង្វើ​កសាង​ផល​បុណ្យ​ដ៍​ធំធេង​ផងដែរ​សម្រាប់​លោក ចៅ តុល និង​គ្រួសារ​ទាំងមូល ,​ហើយ​ពិធី​នេះ​ក៍​ក្រើនរម្លឹក​គុណ និង​ឧទ្ទិស​កុសល្យផល​បុណ្យ​ដល់​បុព្វការីជន​របស់​គ្រួសារ​លោក​ចៅ តុល និង​លោកស្រី​ទាំងមូល​ផង​ដែរ ៕​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *