(កណ្ដាល)៖ នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ ,លោក ចៅ តុល អនុប្រធានទី២ អចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ តាមរយៈតំណាងរបស់លោក បានឧបត្ថម្ភទូកស្មាច់ដល់សាលាតះហ្វីសអានវើ ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ និងទូកស្មាច់ខ្នាតធំ និងម៉ាស៊ីនដល់បងប្អូនមូស្លីមមួយគ្រួសារដែលខ្វះខាត សម្រាប់ប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារ។
ស្ថិតនៅក្នុងពិធីប្រគល់-ទទួលនៅថ្ងៃនេះ, តំណាងលោកចៅ តុល បានឲ្យដឹងថា ដោយសារមើលឃើញពីទុក្ខលំបាករបស់លោក លី អាប់ឌុលឡោះ អាយុ៤៥ ឆ្នាំ ប្រពន្ធឈ្មោះ លី រ៉ហ្វីអះ អាយុ ៤៣ មានកូន៤នាក់ ទើបលោកបានឧបត្ថម្ភទូកស្មាច់ខ្នាតធំសម្រាប់ប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារ និងទូកស្មាច់មួយទៀត សម្រាប់សិស្សសាលាក្នុងការប្រើប្រាស់ប្រចាំថ្ងៃលើដងទន្លេបាសាក់នេះ ។
លោកឡា ស្លេះ តំណាងសាលា និងលោក លី អាប់ឌុលឡោះ តំណាងគ្រួសារទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ចៅ តុល និងគ្រួសារ ដែលបានគិតគូរ យកចិត្តទុកដាក់ដល់សាលា និងគ្រួសាររបស់លោក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងប្រកបមុខរបរនេសាទចិញ្ចឹមជីវិត ។
គួរជម្រាបថា សម្រាប់អ្នកស្រុកកោះជាជនមូស្លីមទាំងអស់ គោរពស្រលាញ់ និងគាំទ្រលោកចៅ តុល និងគ្រួសារអស់ពីបេះដូង ក៍ព្រោះតែអំពើល្អរបស់លោក និងគហរួសារ ដែលតែងតែជួយមកដល់បងប្អូនមូស្លីមគ្រប់ៗរូបនូវរាតម្រូវការរបស់ពួកគេ ។ ក្នុងនោះដែរសមិទ្ធផលនានាជាច្រើនរួមមាន វិហារឥស្លាមធំៗចំនួន២បានលេចចេញជារូបរាងឡើងដ៍ស្រស់ស្អាត និងការជួយជ្រោមជ្រែងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូជាច្រើននាក់ដែលទទួលបានការឧបត្ថម្ភពីលោកចៅ តុល និងក្រុមគ្រួសារផងដែរ ៕