សហរដ្ឋអាមេរិក គ្រោង​បញ្ជូន​គ្រាប់បែក​បំពាក់​ប្រព័ន្ធ GPS ទៅឱ្យ​អ៉ីស្រាអែល​ដើម្បី​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ប៉ាឡេ​ស្ទីន

(​វ៉ាស៊ីនតោន​)៖ ​សហរដ្ឋ​អាមេរិក​មាន​ផែនការ​បញ្ជូន​គ្រាប់បែក​មាន​បំពាក់​ប្រព័ន្ធ GPS ក្នុង​ទំហំ​ទឹកប្រាក់ ៣២០​លាន​ដុល្លារ ទៅឱ្យ​អ៉ីស្រាអែល ខណៈ​លោក បៃ​ដិន និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​កំពុង​ជំរុញ​ឱ្យ​អ៉ីស្រាអែល​ការពារអាយុ​ជន​ស៊ីវិល​ក្នុង​សង្គ្រាមរប​ស់​ខ្លួន​ប្រឆាំង​ក្រុម​ហា​ម៉ាស ក្នុង​តំបន់​ហ្កា​ហ្សា​។ ប៉ុន្តែ​ធា​តពិត​យោ​ធន​អ៊ីស្រាអែល​បាននិងកំពុង​សម្លាប់​យ៉ាង​រង្គាល​ក្នុង​អំពើ​ប្រល័យពូជសាសន៍​នៅ​តំបន់​ហ្គា​ហ្សា ។​ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ធ្វើ​សេចក្ដីរាយការណ៍​បែប​នេះ​ដោយ​ផ្អែក​លើ​សេចក្ដីរាយការណ៍​មុនគេ​របស់​កាសែត​អាមេរិក Wall Street Journal ដែល បានឱ្យដឹង​ថា​រដ្ឋបាល​លោក បៃ​ដិន បាន​បញ្ជូន​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​ទៅកាន់​ថ្នាក់ដឹកនាំ​សភា​ទាំង​២ របស់​សហរដ្ឋអាមេរិក ពី​គម្រោង​បញ្ជូន​គ្រាប់បែក Spice Family Gliding Bomb Assemblies ដែល​ជា​ប្រភេទ​គ្រាប់បែក​បំពាក់​ប្រព័ន្ធ GPS បាញ់​ចេញពី​យន្ដហោះ​ចម្បាំង​។

​បើតាម Wall Street Journal ក្រុមហ៊ុន Rafael USA នឹង​បញ្ជូន​គ្រាប់បែក​នេះ​ទៅឱ្យ​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ខ្លួន​គឺ Rafael Advanced Defense Systems សម្រាប់​ឱ្យ​ក្រសួង​ការពារជាតិ​អ៉ីស្រាអែលយ​កទៅប្រើប្រាស់​។

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះដែរ ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ហៅ​តំបន់​ហ្កា​ហ្សា​ថា​ជា​វាល​កប់ខ្មោច​សម្រាប់​កុមារ និង​បង្កើន​ការអំពាវនាវ ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​ជាបន្ទាន់ ខណៈ​មន្ត្រី​ក្នុង​តំបន់​ហ្កា​ហ្សា បាន​អះអាង​ថា​មនុស្ស​ច្រើន​ជាង ១០,០០០​នាក់​ហើយ​ត្រូវបាន​សម្លាប់​នៅក្នុង​ការទម្លាក់ គ្រាប់បែក​របស់​អ៉ីស្រាអែល ៕​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *