ជនស្លូតត្រង់​ប៉ាឡេ​ស្ទីន​ម្ចាស់​ប្រទេ​សស្លាប់​នៅ​តំបន់​ហ្គា​ហ្សា​កើន​ដល់ ៧,០៣២​នាក់ ខណៈ​អ៊ីស្រាអែល​កំពុងបើក​សង្គ្រាម​ជើងគោក​ដោយ​មិន​ខ្វល់​ពី​សិទ្ធិមនុស្ស

(​ហ្គា​ហ្សា​)៖ ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ា​សបាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ស្លាប់​នៃ​ប្រជា​ជា​ប៉ាឡេ​ស្ទីន​ដែល​ជា​លទ្ធផល នៃ​ការ​វាយបក​របស់​យោធា​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប បាន​កើនឡើង​ដល់ ៧,០៣២ នាក់ ។ ពួកគេ​បាន​វាយប្រហារ​មកលើ​ជនស្លូតត្រង់​ប៉ាឡេ​ស្ទីន​ដែល​ជា​ម្ចាស់​ប្រទេស​យ៉ាង​សាហាវ​ឃោរឃៅ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣​។

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រជាជន​ប៉ាឡេ​ស្ទីន​ចំនួន ១៨,៤៨៤ នាក់​បាន​រងរបួសរ​ហូត​មកដល់ពេលនេះ ចាប់តាំងពី​មាន​ការ​ផ្ទុះឡើង​នៃ​ការប្រយុទ្ធ​គ្នា​។

​គួរបញ្ជាក់​ថា អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ និង​ប្រតិបត្តិការ​ជើងគោក​មាន​កម្រិត​ប្រឆាំងនឹង​តំបន់​ហ្គា​ហ្សា ជា​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដោយ​ពួក​សកម្មប្រយុទ្ធ នៃ​ចលនា​ហា​ម៉ាស​ដែល​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា​លើ​គោលដៅ​យោធា​អ៊ីស្រាអែល និង​ទីប្រជុំជន​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១,៤០០ នាក់​នៅក្នុង​អ៊ីស្រាអែល​។

​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu បាន​ថ្លែង​សារ​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា អ៉ីស្រាអែល​កំពុង​រៀបចំ​បើក​សង្គ្រាម​ជើងគោក​នៅ​តំបន់​ហ្គា​ហ្សា ប៉ុន្តែ​មិន​ផ្តល់​លម្អិត​អំពី​ពេលវេលា ឬ​ព័ត៌មាន​ផ្សេង​ទៀត​ជុំវិញ​ការត្រៀម​លក្ខណៈ​នេះ​ទេ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *