សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ហា​ម៉ាស បង្ករ​ទុក្ខសោក​ដល់​ពលរដ្ឋ​ជិត​១៤​ម៉ឺន​នាក់ រស់​យ៉ាង​វេទនា​នៅ​តំបន់​ហ្គា​ហ្សា

(​យ៉េ​រៃ​សា​ឡឹម​)៖ ​វិនាសកម្ម​ដ៍​ឈឺចាប់​របស់​ពលរដ្ឋ​ស្លូតត្រង់​ជា​ម្ចាស់​ប្រទេស​ប៉ាឡេ​ស្ទីន ទទួលរង​ទុក្ខសោក​យ៉ាង​ខ្លោចផ្សា ដោយសារ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ហា​ម៉ាស ដោយ​នេះ​គិត​មកដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣ ពលរដ្ឋ​ជិត​១៤​ម៉ឺន​នាក់​កំពុង​ស្នាក់នៅ​ក្នុង​ជម្រក​យ៉ាង​វេទនា​នៅ​តំបន់​ហ្គា​ហ្សា​។

​នេះ​បើ​តាម​សេ​ក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ជំនួយ និង​ការងារ​របស់​អង្គការសហប្រជាជាតិ (UNRWA) ។ ទីភ្នាក់ងារ​នេះ​បាន​និយាយថា​សាលារៀន​របស់ UNRWA ចំនួន ៨៣​កន្លែង​ត្រូវ​បាន​ប្រែ​ក្លាយទៅជា​ជម្រក​ភៀសខ្លួន​។

UNRWA ក៏​បាន​និយាយ​ផងដែរ​ថា មជ្ឈមណ្ឌល​ចែកចាយ​អាហា​រទាំង​១៤​របស់ខ្លួន ដែល​មាន​លទ្ធផល​ជួយ​មនុស្ស​បាន​កន្លះ​លាន​នាក់ មិន​បាន​ទទួល​ជំនួយ​អាហារ​សំខាន់ៗ​នោះទេ​។

​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​នៅ​តំបន់​ហ្គា​ហ្សា បន្ទាប់​ពី​ការវាយប្រហារ​ដ៏ គួរ​ឱ្យ​ភ្ញាក់ ផ្អើល​របស់​ក្រុម​ហា​ម៉ាស​កាលពី​ចុង​សប្តាហ៍ ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant បាន​បញ្ជា​ឱ្យ​ឡោម​ព័ទ្ធ​ទាំងស្រុង​នៃ​តំបន់​ហ្គា​ហ្សា​។

​ហ្កា​ហ្សា​ស្ទ្រីប​ត្រូវបាន​កាត់ផ្តាច់​ស្ទើរតែ​ទាំងស្រុង​ពី​ពិភពលោក​អស់​រយៈពេល​ជិត ១៧ ឆ្នាំ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *