ពលរដ្ឋ​ម៉ារ៉ុក​ដែល​រងគ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ដង្ហោយហៅ​ជំនួយ​បន្ទាន់ ខណៈ​ដែល​អ្នក​ស្លាប់​កើន​លើស ២,១០០​នាក់

(​រ៉ា​បា​)៖ ក្រោយ​គ្រោះ​រញ្ជួយ​ដី​ដ៍​ធំ​មួយ​បាន​វាយប្រហារ​ប្រទេស​នេះ​រួចមក បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់​ជាង​២១០០​នាក់ រីឯ​រាប់សែន​នាក់​ទៀត​រង​គ្រោះ​អត់ឃ្លាន គ្មាន​កន្លែង​ស្នាក់នៅ ដែល​ជា​ទី​បារម្ភ​បំផុត​មួយ​, ពួកគេ​ដង្ហោយហៅ​សុំ​ជំនួយ​បន្ទាន់ ។​នេះ​បើ​យោងតាម ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣​។

​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.៨​រិច​ទ័រ វាយប្រហារ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​សប្តាហ៍​មុន មនុស្ស​ជាច្រើន​បាន​បន្ត​ស្នាក់នៅ​ខាងក្រៅ​លើ​ទី​វាល ចូល​ដល់​យប់​ទី​៣ ហើយ​។ បុគ្គលិក​សង្គ្រោះ កំពុង​ប្រឈម​នឹង​បញ្ហា​ដើម្បី​ទៅ​ដល់​ភូមិ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត នៅ​តំបន់​ភ្នំ High Atlas ដែល​មាន​ការតាំង​ទី​លំនៅ ដាច់ស្រយាល​ពី​គ្នា ហើយ​ផ្ទះ​ជាច្រើន​បាន​ដួលរលំ​។

​គួរបញ្ជាក់​ថា ដោយសារ​តែ​ផ្ទះ​ក្នុង​តំបន់​រងគ្រោះ​ភាគច្រើន សង់​ពី​ឥដ្ឋ​ភក់ និង​ឈើ ឬ​ស៊ីម៉ងត៍ និង​ឥដ្ឋ​ខ្យល់ ធ្វើឲ្យ​វា​ងាយ​នឹង​ដួលរលំ​។ បើ​តាម​អ្នកភូមិ Moulay Brahim ស្ថិតនៅ​ចម្ងាយ ៤០​គីឡូម៉ែត្រ ភាគខាងត្បូង​នៃ​ទីក្រុង ម៉ា​រ៉ា​កេស (Marrakech) ពួកគេ​បាន​កាយ​រក​អ្នក​ស្លាប់​ពី​គំនរ​បាក់បែក ដោយ​ប្រើ​ដៃទទេ​របស់​ពួកគេ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *