(តួរគី)៖ ពិតជាអាសូរពន់ពេកណាស់ តួរគីជួបគ្រោះរញ្ជួយដីមួយទៀតហើយនៅថ្ងៃចន្ទ ទី២៧ កុម្ភៈនេះ ដែលបានសម្លាប់មនុស្សម្នាក់ និងរងរបួស ៦៩នាក់ រីឯអគារចំនួន២៩ខ្នងបានដួលរលំ ខណ:ដែលមនុស្សមួយចំនួនត្រូវគេស្មានថាកំពុងជាប់នៅក្នុងគំនរបាក់បែក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
គ្រោះរញ្ជួយដីចុងក្រោយបង្អស់នេះ មានកម្រិត ៥.៦រ៉ិចទ័រ និងជម្រៅ ៦.១៥ គីឡូម៉ែត្រ។ វាបានវាយប្រហារក្រោយរយៈពេលបីសប្តាហ៍នៃគ្រោះរញ្ជួយដីដ៏ធំ ដែលបានសម្លាប់មនុស្សជាង ៥០,០០០នាក់នៅក្នុងប្រទេសតួរគី និងស៊ីរី។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) នៃទីក្រុងតួរគី កាលពីថ្ងៃអាទិត្យបានប្រកាសថា ចំនួនអ្នកស្លាប់នៅក្នុងការរញ្ជួយដីដ៏សាហាវកន្លងទៅបានកើនដល់ ៣៤៣,៣៧៤នាក់នៅក្នុងប្រទេសតួកគី។
គ្រោះរញ្ជួយដីនេះត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺកុមារដែលងាយរងគ្រោះបំផុត៕