អ៉ីស្រាអែល បាញ់​មី​ស៊ី​ល​ផ្ដាច់​ជីវិត​ជន​មូស្លីម​ស្លូតត្រង់​១៥​នាក់ នៅ​ស៊ី​រី ខណ​:​ដែល​គ្រោះ​រញ្ជួយ​ដី​ដ៏​ប្រល័យ​ទើបា​នប​ញ​ហចប់​បាន​២​សប្ដាហ៍​

(​ដា​ម៉ាស់​)៖ យោធា​អ៉ីស្រាអែលដ៍​ឃោរឃៅ​បាន​ផ្ដាច់​ជីវិត​ជន​មូស្លីម​ស្លូតត្រង់​ប្រមាណ​ជា​១៥​នាក់ ដោយ​ប្រើ​មី​ស៊ី​លបាញ់​ពី​ចម្ងាយ ខណ​:​ដែល​ពួកគេ​កំពុង​រស់នៅ​យ៉ាង​ត្រដាបត្រដួស​ក្នុង​អគារ​មួយ ក្រោយ​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៍​ខ្លាំងក្លា​កាលពី​២​សប្ដាហ៍​កន្លងទៅ ។​

​នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស៉ី​រី SANA បាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ និង​ប្រែ​សម្រួល​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស៉ី​រី SANA ដោយ​ផ្អែក​លើ​ប្រភព​ពី​ក្រុម​មន្ត្រី​នៃ​ទីបញ្ជាការ​ប៉ូលិល​ប្រចាំរដ្ឋធានី​ដា​ម៉ាស់ ចំនួន​អ្នក​ស្លាប់ និង​រងរបួស​មិន​ទាន់​ត្រូវបាន​កំណត់​ឱ្យ​ច្បាស់​នោះទេ ប៉ុន្តែ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (The Syrian Observatory for Human Rights) ឱ្យដឹងថា ការវាយប្រហារ​របស់​យោធា​អ៉ី​ស្រាល​លើ​អគារ​មួយ ដែល​ស្ថិតនៅ​ក្បែរ​មជ្ឈមណ្ឌល​វប្បធម៌ អ៉ីរ៉ង់ បាន​ផ្ដាច់​ជីវិត​មនុស្ស​យ៉ាងហោច ១៥​នាក់ ដោយ​គ្រាន់តែ​សង្ស័យ​ថា​ក្នុង​អគារ​នេះ​មាន​បង្កប់​សត្រូវ តែ​ធាតុពិត​មាន​ជន​ស៊ីវិល​ជា​មូស្លីម​កំពុង​រស់នៅ​។

SANA បន្ថែមថា សូរ​សំឡេង​ផ្ទុះ ត្រូវបាន​រាយការណ៍​នៅ​ម៉ោង ១២៖៣០​នាទី​យប់​ឈានចូល​ថ្ងៃ អាទិត្យ​នេះ (​ម៉ោង​នៅក្នុង​តំបន់​)​។ ប៉ុន្តែ​ខាង​អ៉ីស្រាអែល​មិនទាន់បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឆ្លើយតប​នោះ​ទេ​។​

​គួរបញ្ជាក់​ថា ចាប់តាំងពី​សង្គ្រាម​នៅ​ស៊ី​រី​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០១១​មក អ៉ីស្រាអែល​បានដឹក​នាំការ​វាយប្រហារ​តាម​ផ្លូវអាកាស​រាប់រយ​លើក​នៅ​លើ​ទឹកដី​ស៊ី​រី ដោយ​មាន​គោលដៅ​ចម្បង​លើ​មូលដ្ឋាន​របស់​កងកម្លាំង​ស៉ី​រី កងជីវពល​អ៉ីរ៉ង់ និង​កងជីវពល​ហេស​ប៊ូល​ឡា​លី​បង់ ដែល​ជា​សម្ព័ន្ធមិត្ត​នៃ​រដ្ឋាភិបាល​លោក​ប្រធានាធិបតីស៉ីរី អាល់​អាសាដ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *