សម្តេច​តេជោ បង្ហាញ​រូបភាព​អតីតកាល​លើ​Facebook ជាមួយ​សំណេរ​ថា សម្តេច​ជា​បុរស​សង្ហា​ជាងគេ​ក្នុង​ភ្នែក​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហោះ​រូបភាព​នៅលើ​បណ្ដាញ​សង្គម​Facebook​ផ្លូវការ ដោយ​បង្ហាញ​រូបភាព​ពី​អតីតកាល​មួយ​សន្លឹក ជាមួយនឹង​ការ​មានប្រសាសន៍​លេងសើច​ថា ” សម្តេច​ជា​បុរស​សង្ហា​ជាងគេ​ក្នុង​កែវភ្នែក​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ” ។​

​សារ​របស់​សម្ដេច​តេជោ បាន​បង្ហោះ​ឡើង​នៅ​ថ្ងៃ​ទី ១៧ ខែ​កុម្ភ​: ឆ្នាំ​២០២៣ ដោយ​សម្តេច​តេជោ បានសរសេរថា «​ទើប​ឃើញ​រូប​មួយ​សន្លឹក​ទៀត​មិនដឹង​ថា​ថត​នៅពេលណា និង​កន្លែង​ណា​? តែ​អ្វី​ដែល​ច្បាស់​គឺ​នៅ​ក្មេង​ស​ក់នៅ​ខ្មៅ​។ ឯ​រូប​កាយ មិន​ស្អាត​តែ​ក៏​មិន​អាក្រក់​ពេក​ដែរ​ល្មមតែ​ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ព្រោះ​ប្រពន្ធ​ខ្ញុំ​ចាត់ទុកថា ខ្ញុំ​ជា​បុរស​សង្ហា និង​ស្អាត​ជាង​គេ​សម្រាប់​គាត់​ទើប​គាត់​ទទួល យក​ខ្ញុំ​ជា​ប្តី​»​។​

​សម្តេច​តេជោ បន្តថា «​ចំណែក​ខ្ញុំ​ចាត់ទុក​ប្រពន្ធ​ខ្ញុំ​ជា​ស្រី​ស្អាត ជាង​គេ​លើ​លោក​នេះ ទើប​ខ្ញុំ​យក​គាត់​ធ្វើ​ជា​ប្រពន្ធ​ដែរ​»​។​

​សំណេរ​អមដោយ​រូបភាព​ដ៍ស​ង្ហា​នេះ ទទួល​បាន​ការ​មាន​ការពេញចិត្ត​ពេញ​ថ្លើម​យ៉ាងច្រើន​ពី​អ្នកលេង​បណ្តាញ​សង្គម ហើយ​សរសើរ​ពី​សម្រស់​សម្តេច​តេជោ កាល​នៅ​ក្មេង ដែល​ស្តែង​តាម​រូបភាព​នេះ​៕av

You might like

Leave a Reply

Your email address will not be published. Required fields are marked *