កត់ត្រា​មិត្តភាព​រវាង​កម្ពុជា​-​មហា​យក្ស​ចិនជា «​មិត្ត​ដែកថែប​» ,​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ហ៊ុន​សែន​ទៅ​មហា​យក្ស​ចិន​

(​ភ្នំពេញ​)៖ អំឡុង​ពេល​សម្តេច​តេជោ ហ៊ុន សែន​ផ្តល់​បទសម្ភាសន៍​ទៅកាន់​ប្រព័ន្ធ​សារព័ត៌មាន​ចិន​កាលពី​ប៉ុន្មាន​ឆ្នាំមុន ធ្លាប់​រំលឹក​ឡើងវិញ​ពី​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ថា​៖ “​មិត្តភាព​ប្រពៃណី​រវាង​កម្ពុជា​និង​មហា​យក្ស​ចិន​ត្រូវ​បាន​បង្កើតឡើង និង​ថែរក្សា​ដោយ​ថ្នាក់​ដឹកនាំ​ជំនាន់​មុនៗ​នៃ​ប្រទេស​ទាំង​ពីរ ដូចជា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ លោក​ម៉ៅ សេទុង​និង​លោក​ជូ អេង​ឡាយ ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​មេត្រីភាព​រវាង​ប្រទេស​ទាំង​ពីរ បង្កើតឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​គោលការណ៍​ទាំង​៥​ដែល​រួមរស់​ដោយ​សន្តិសហ​វិជ្ជមាន និង​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក និង​ឈ្នះ​-​ឈ្នះ​។​

​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​មហា​យក្ស​ចិន​និង​កម្ពុជា​បន្ត​រក្សា ការប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិតស្និទ្ធិ​។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ក៏​បាន​ហៅ​គ្នា​ទៅវិញ​ទៅមក​ថា​ជា “​មិត្ត​ដែកថែប​”​ក្នុង​កាលៈទេសៈ​ផ្សេងៗ​គ្នា​។ មិត្តភាព​រវាង​មហា​យក្ស​ចិន​និង​កម្ពុជា​ស៊ូទ្រាំ​នឹង​ការសាកល្បង នៃ​ពេលវេលា​និង​បម្រែបម្រួល​ស្ថានភាព​អន្តរជាតិ ហើយ​នឹង​ស្ថិតស្ថេរ​គង់វង្ស​ជា​រៀងរហូត​។​

​ខណៈពេល​មាន​ការលំបាក​បំផុត​ដែល​មហា​យក្ស​ចិន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​នៅ​ដើមឆ្នាំ​២០២០ សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មហា​យក្ស​ចិន ដែល​ជា​ប្រមុខរដ្ឋ​បរទេស​ដំបូង​គេ​ដែល​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ចិន​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​មហា​យក្ស​ចិន​។ ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ទន្ទឹម​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​មហា​យក្ស​ចិន​និង​កម្ពុជា​ចូល​ជា​ធរមាន ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​លើស​ពី​១០​ប៊ី​លាន​ដុល្លារ​អាមេរិក​មុន​ការគ្រោងទុក​២​ឆ្នាំ​។ អង្ករ ចេក​និង​ស្វាយ​ដែល​មាន​គុណភាព​ល្អ​របស់​កម្ពុជា​បាន​ចូល​ដល់​ក្រុមគ្រួសារ​ទូទៅ​របស់​មហា​យក្ស​ចិន តំបន់​សេដ្ឋកិច្ច​កំពង់ផែ​ព្រះសីហនុ​ដែល​ភាគី​ទាំងពីរ សហការ​សាងសង់​បាន​ទាក់ទាញ​សហគ្រាស​ពិភពលោក​ចំនួន​១៧០​ទៅ​វិនិយោគ និង​បង្កើត​ឱកាស​ការងារ​ជិត​៣​ម៉ឺន ផ្លូវ​ល្បឿន​លឿន​ពី​ក្រុងភ្នំពេញ​ទៅ​កំពង់ផែ​ព្រះសីហនុ​បាន​សាងសង់​រួចរាល់ កម្ពុជា​បាន​មាន​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​បង្អស់​ចាប់ពី​ពេលនេះ​តទៅ​។​

​សូមបញ្ជាក់​ថា កម្ពុជា​និង​មហា​យក្ស​ចិន​ជា​មិត្ត​ដែក​ថែប ដែល​មាន​មិត្តភាព​បន្តវេន​រាប់ពាន់​ឆ្នាំ ហើយ​ឆ្លងកាត់​ព្យុះ​ភ្លៀង​ជាច្រើន​រាប់មិនអស់​។ ប្រទេស​ទាំង​ពីរ​បាន​ក​សាង​សហគមន៍​រួម​វាសនា​តែមួយ​មុនគេ ហើយ​បង្កើត​គំរូ​នៃ​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី​៕

​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​

You might like

Leave a Reply

Your email address will not be published. Required fields are marked *