កម្ពុជា​-​ម៉ាល់​ឌី​វ បើកផ្លូវ​ពាណិជ្ជ​មានកម្ម​រវាង​គ្នា​ទៅវិញទៅមក​, អង្ករ​ជាប់​លេខ​១​របស់​កម្ពុជា​និង​កសិផល​ផ្សេង​ទៀត​នឹង​នាំចេញ​ទៅ ម៉ាល់​ឌី​វ រីឯ​ត្រី​សមុទ្រ​របា់​ម៉ាល់​ឌី​វ នឹង​នាំ​ចេញ​មក​កម្ពុជា​វិញ

(​ម៉ាល់​ឌី​វ​)៖ ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ហ៊ុន សែន ទៅ​ដល់​ប្រទេស​ឥស្លាម​ម៉ាល់​ឌី​វ បាន​ចរចា​ទៅលើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​កម្ពុជា​គ្រោង​នឹង​នាំចេញ​ផលិតផល​អង្ករ​លេខ​១​របស់ខ្លួន និង​កសិផល​មួយចំនួន​ផ្សេង​ទៀត​ទៅ​កាន់​ទីផ្សារ​ប្រទេស​ម៉ាល់​ឌី​វ រីឯ​ប្រទេស​ម៉ាល់ ឌី​វ នឹង​នាំ​ចេញ​ប្រភេទ​ត្រី​សមុទ្រ​របស់​ខ្លួន​មក​កម្ពុជា​វិញ​។

​ស្ថិត​ក្នុង​ជំនួប​នៅ​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៣​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា ដោយសារតែ​អង្ករ​របស់​កម្ពុជា​ល្បីល្បាញ ជាប់​លេខ​១ រយៈពេល​ពេល​៥​ដង​នោះ គឺ​មាន​លទ្ធភាព​ខ្ពស់ ក្នុង​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ម៉ាល់​ឌី​វ សម្រាប់​បម្រើ​ឲ្យ​ប្រជាជនម៉ា​ល់​ឌី​វ​ផង និង​សម្រាប់​ភ្ញៀវទេសចរ មក​កម្សាន្ត​នៅ​ម៉ាល់​ឌី​វ​ផងដែរ​។

​សម្តេច​តេជោ​បន្ថែមទៀត​ថា ក្រៅពី​អង្ករ​កម្ពុជា នៅ​មាន​កសិផល​ផ្សេងទៀត ដូចជា​ស្វាយចន្ទី ចេក ស្វាយ និង​សម្លៀកបំពាក់ ដែល​អាច​ឲ្យ​កម្ពុជា​នាំ​ចូល​មក​ម៉ាល់​ឌី​វ បាន​។

​ជាមួយគ្នានេះ សម្រាប់​ផលិតផល​ដែល​ម៉ាល់​ឌី​វ មាន​លទ្ធផល​ខ្ពស់​ក្នុង​ការនាំ​ចេញ​ទៅ​កាន់​កម្ពុជា ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន បានលើកឡើង គឺជា​ត្រីខកំប៉ុង​ដែល​ផលិត​នៅ​ម៉ាល់​ឌី​វ និង​ផលិតផល​ត្រី​មួយ​ចំនួន​ទៀត​ផង​ដែរ​។

​ការ​ថ្លែង​យ៉ាង​ដូច្នេះ​របស់​សម្តេច​តេជោ ហ៊ុន សែន ធ្វើឡើង​ក្នុង​ឱកាស​សម្តេច​សន្និសីទ​សារព័ត៌មាន​រួមគ្នា ពី​វិមាន​ប្រធានាធិបតី​នៃ​ប្រទេស​ម៉ាល់​ឌី​វ ក្នុង​ដំណើ​រទស្ស​និច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ាល់​ឌី​វ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៣​នេះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ពិនិត្យ​ជា​មាន​លទ្ធភាព​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដោយសារ​តែ​កម្ពុជា​មាន​នូវ​ទំនិញ​ដែល​អាច​នាំ​ចូល​មក​ម៉ាល់​ឌី​វ ដូចជា​អង្ករ និង​វិស័យ​កសិកម្ម​ដទៃ​ដែល​មិនមែន​គ្រាន់តែ ដែល​មិនមែន​គ្រាន់​តែ​សម្រាប់​ប្រជាជន​ម៉ាល់​ឌី​វ​ទេ ប៉ុន្តែ​សម្រាប់​វិស័យ​ទេសចរ ដែល​មក​ទស្សនកិច្ច​នៅ​ម៉ាល់​ឌី​វ ដោយសារ​អង្ករ​កម្ពុជា ស្ថិតក្នុង​អង្ករ​ដែល​ជាប់​លេខ​១ លើ​ពិភពលោក​ចំនួន​៥​ដង ហើយ​ឥឡូវ​កំពុងស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១ នៅឡើយ​ដែល​សង្ឃឹម​ថា អង្ករ​នេះ​នឹង​ទទួលបាន​ការពេញនិយម សម្រាប់​ប្រជាជន​ម៉ាល់​ឌី​វ​ផង និង​សម្រាប់​អ្នកទេសចរ​ដែល​មក​ទស្សនកិច្ច​នៅ​ទីនេះ​។​ស្វាយចន្ទី ចេក ស្វាយ ឬ​ក៏​ផ្នែក​ដទៃទៀត​ដែល​អាច​បម្រើឲ្យ​វិស័យ​ទេសចរណ៍ ដែល​គេ​មក​ទទួល​ទាន​នៅ​ម៉ាល់​ឌី​វ អាច​នាំ​ចេញ​ពី​កម្ពុជា​មក​បាន ហើយ​ក្រៅពី​នោះ​នៅ​មាន​សម្លៀកបំពាក់ យើង​ជា​ប្រទេស​ដែល​ផលិត​សម្លៀកបំពាក់ ដែល​ម៉ាល់​ឌី​វ​អាច​បញ្ជា​ទិញ យើងខ្ញុំ​សង្ឃឹម​យ៉ាង​ដូច្នេះ​។

​សម្តេច​តេជោ​បាន​ថ្លែងទៀតថា «​ត្រឡប់​ទៅ​វិញ កម្ពុជា​មាន​ទាំង​ត្រី​ទឹកសាប និង​ត្រី​ទឹកប្រៃ ដែល​និយាយ​ដល់​បញ្ហា​ត្រីខកំប៉ុង ប្រហែល​ជា​លទ្ធភាព​ច្រើនជាងគេ ក្នុងការ​នាំទៅ​កម្ពុជា​មុន​គេ ព្រោះ​ក្នុង​១​ឆ្នាំៗ កម្ពុជា​ប្រើ​ត្រីខកំប៉ុង​ច្រើនណាស់ គ្រាន់​តែ​ប៉ុន្មាន​ខែ​មុន​ប្រើ​ត្រីខបំប៉ុង​ប្រមាណ​១០​ម៉ឺន​កេស ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​ដែល​មាន​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង ឥឡូវនេះ​កំពុង​តែ​ត្រូវការ​ទៀត […] ច្បាស់​ណាស់​ថា ផលិតផល​ត្រី​មួយចំនួន​នៅ​ម៉ាល់​ឌី​វ អាច​ជា​គោលដៅ​នៃ​ការ​នាំ​ទៅ​កាន់​កម្ពុជា ដើម្បី​បម្រើឲ្យ​ប្រជាជន​ខ្លួន​ឯង​ផង និង​វិស័យ​ទេសចរណ៍​ផង​»​។

​សូមជម្រាបថា អង្ករ​របស់​កម្ពុជា​ទ​ទួលបាន​ជ័យលាភី​ជា «​អង្ករ​ល្អ​ដាច់​គេ​» របស់​ពិភពលោក​ចំនួន​៥​ដង គឺ​នៅ​ឆ្នាំ​២០១២ ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ ឆ្នាំ​២០១៨ និង​ចុងក្រោយ​នៅ​ឆ្នាំ​២០២២៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *