នាយក​លេខាធិការដ្ឋាន វិទ្យាស្ថាន​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ AIBD ប្រគល់​ពានរង្វាន់​កោតសរសើរ​ដល់​ក្រសួង​ព័ត៌មាន

(​ភ្នំពេញ​)៖ ​នាយក​លេខាធិការដ្ឋាន វិទ្យាស្ថាន​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ AIBD លោកស្រី ហ្វីឡូ​មីណា ញាណា​ប្រា​ហ្គាសា​ម PhiloMena Gnanapra Gasam ) បានប្រគល់​ពានរង្វាន់​កោតសរសើរ​ «AIBD Appreciation Award 2023» ​សម្រាប់​ប្រទេស​កម្ពុជា ពិសេស​ក្រសួង​ព័ត៌មាន ។

​ការប្រគល់​ពានរង្វាន់​នេះ ពានរង្វាន់​នេះ គឺជា​ការទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​ជាប់លាប់​របស់​កម្ពុជា ក្នុង​ការបន្ត​បេសកកម្ម​របស់ AIBD ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​តំបន់​លើ​វិស័យ​ព័ត៌មាន​ឲ្យមាន​ការរីកចំរើន​រយៈពេ​ល​២២​ឆ្នាំ​កន្លងមកនេះ ។ ពិធី​ប្រគល់​នេះ​ធ្វើឡើង​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣ នា​ទីស្តីការ​ក្រសួង​ព័ត៌មាន​។

​ខាង AIBD សន្យា​បន្ត​ជួយ​ធ្វើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​ព័ត៌មាន រួម​ទាំង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ការលាង​លុយ​កង្វក់​។

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អ រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា ជាមួយ AIBD អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ហើយ​លោក​នឹង​បន្ត​គាំទ្រ ដល់​កិច្ចការងារ​របស់ AIBD ទៅមុខទៀត​។ តាមរយៈ​នេះ​ដែរ លោក​សង្ឃឹមថា AIBD នឹង​បន្ត​ជួយ​ដល់​ក្រសួង​ព័ត៌មាន លើ​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​បាន​កាន់តែ​ច្រើន​បន្ថែមទៀត ព្រោះ​ក្រសួង​មាន​ទីតាំង​សមរម្យ ជា​វិទ្យាស្ថាន​សម្រាប់​កិច្ច​ការងារ​បណ្តុះបណ្តាល ដោយ​គ្រាន់តែ​ខាង AIDB បញ្ជូន​គ្រូ​បង្គោល មក​ឧទ្ទេសនាម​ពន្យល់​បង្ហាត់បង្រៀន​គឺជា​ការ​ល្អ ហើយ​ចំណាយ​តិច​ផងដែរ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *