រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ៖​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេសជាតិ

(​ភ្នំពេញ​)៖ ​លោក នេត្រ ភ​ក្ដ្រា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា ដំណើរ​ការងារ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ពិតជា​មិន​អាច​ខ្វះ​បាន ព្រោះ​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេសជាតិ បើសិន​គ្មាន មីក្រូហិរញ្ញវត្ថុ​នោះទេ សហគ្រាស​ធន់​តូច និង​មធ្យម SME ក៏​ពិបាក​នឹង​ដំណើរការ​ទៅ​មុខ​ផង​ដែរ​។ ជាមួយនេះ ក្រសួង​ព័ត៌មាន ក៏​បាន​ចាប់យក​វិស័យ​ឯកជន ជា​ដៃគូរ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេស​។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ ក្នុង​គ្រា​ដែល​លោក​រដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ថ្នាក់ដឹកនាំ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដឹកនាំ​ដោយ​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) លោកស្រី ឌិ​ត នី​តា អគ្គនាយិកា​ប្រតិបត្តិ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ខេ​មា (CAMMA) និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម CMA ចូលជួប​សំដែង​ការគួរសម​នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៣​នេះ ។

​ក្នុង​ឱកាស​នេះ លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម បាន​ជម្រាបជូន​អំពី​សាវតា​សមាគម ស្ថានភាព​វិស័យ បញ្ហា​ប្រឈម សំណូមពរ ព្រមទាំង​សុំ​អនុសាសន៍ ពី​លោក​រដ្ឋមន្ត្រី​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ «​អតិថិជន​ក៏​ជោគជ័យ ស្ថាប័ន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក៏​ជោគជ័យ សង្គម​ក៏​ជោគជ័យ​» ​នេះ​ជា​ការចង់បាន​ទាំងអស់គ្នា​។

​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ធ្វើ​បាន​ការចែករំលែក​ពី​យុទ្ធសាស្ត្រ និង​អាទិភាព​របស់​ក្រសួង​ព័ត៌មាន ក្នុង​ការកែទម្រង់​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ឲ្យ​ដើ​រស្រប​តាម​គោលដៅ នៃ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល និង​ដំណើរ​ការវិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​។

​លោក នេត្រ ភ​ក្ដ្រា បានលើកឡើង​ពី​សារៈសំខាន់ នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​បាន​លើកទឹកចិត្ត​ឲ្យ​វិស័យ​នេះ បន្ត​កិច្ច​សហប្រតិបត្តិការ​ឲ្យបាន​ជិតស្និត​ជាមួយ​វិស័យ​ផ្សេងៗ​ទៀត ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ពិសេស​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូ​លំលាយ លឿន​រហ័ស នូវ​រាល់​សកម្មភាព និង​លទ្ធផល​ការងារ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សម្រេច​អនុវត្តន៍ និង​ទិសដៅ​បន្ត​ទៅមុខ​ទៀត​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *