អង្គការសហប្រជាជាតិ ថ្កោលទោស​សកម្មភាព​ដុត​គម្ពីរ Qur’an​របស់​សាសនា​ឥស្លាម ពី​សំណាក់​ក្រុម​ជ្រុលនិយម​គ្រិស្ត​សាសនិក​នៅ​តំបន់​អឺរ៉ុប

(​ហ្សឺ​ណែវ​)៖ ​លោក Volker Türk ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ថ្កោលទោស ឧប្បត្តិហេតុ​ជា​បន្តបន្ទាប់​ដែល​បាន​ឃើញ​ការដុត​គម្ពីរ Qur’an នៅ​អឺរ៉ុប​កាលពីដើមឆ្នាំ​នេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣​។

​នៅក្នុង​សេចក្តីថ្លែងការណ៍ លោក Türk ក៏​បាន​អំពាវនាវ​ឱ្យ​ «​រក្សា​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​» ​ផងដែរ​។

​ការ​ថ្លែង​របស់​លោក​បាន​ធ្វើឡើង ក្នុងពេល​បើក​សម័យប្រជុំ​លើក​ទី ៥៤ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ​។ ក្រុមប្រឹក្សា​ត្រូវ​បាន​គេ​រំពឹងថា នឹង​ពិភាក្សា​អំពី​បញ្ហា​នៃ​ការដុត​គម្ពីរ​បរិសុទ្ធ​របស់​ជន​មូស្លីម​នេះ នៅ​ថ្ងៃ​ទី ៦ ខែតុលា​។

​គួរបញ្ជាក់​ថា ប្រទេស​ដា​ណឺ​ម៉ាក និង​ស៊ុយអែត​បាន​ឃើញ​ការតវ៉ា​ជាច្រើន​ក្នុង​ខែ​កក្កដា ដែល​ច្បាប់​ចម្លង​នៃ​គម្ពីរ​គម្ពី Qur’an ត្រូវ​បាន​ដុត ឬ​បំផ្លាញ ដែល​បង្ក​ឱ្យ​មាន​កំហឹង​នៅក្នុង​ប្រទេស​មូស្លីម ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល Nordic បញ្ឈប់​សកម្មភាព​ទាំងនេះ​បន្ទាន់​។

​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏​ត្រូវបាន​គេ​រំពឹងថា​នឹង​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​មួយចំនួន រួម​ទាំង​ការ​ស្អប់ខ្ពើម​សាសនា ការ​មើលងាយ​ចំពោះ​ភេទ និង​ទម្រង់​នៃ​ការ​មិន​អត់ឱន​ដែល​ពាក់ព័ន្ធ ដែល​បង្កើត​ជា​ការ​ញុះញង់​ឱ្យ​មាន​ការរើសអើង ក៏​ដូច​ជា​ប្រធានបទ​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ផង​ដែរ​៕​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *