គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ម៉ារ៉ុក រក​ឃើ​អ្នក​បាត់បង់​ជីវិត​កើនឡើង​៨២០​នាក់ និង​របួស ៦៧២​នាក់

(​រ៉ា​បា​)៖ ចំនួន​អ្នក​ស្លាប់​ក្នុង​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​នៅ​ឯ​តំបន់​ភ្នំ High Atlas បាន​កើនឡើង​ដល់ ៨២០​នាក់​ហើយ និង ៦៧២​នាក់​ទៀត​រងរបួស​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​កញ្ញា ឆ្នាំ ២០២៣ ដោយ​ស្រង់​ចេញពី​ក្រសួង​មហាផ្ទៃ​ម៉ារ៉ុក​។

​មន្ត្រី​បានឲ្យដឹងថា ភាគច្រើន​នៃ​អ្នកស្លាប់ គឺជា​អ្នករស់នៅ​តំបន់​ភ្នំ​ដែល​ពិបាក​ចូល​ទៅ​ដល់​។ អគារ​នានា​នៅក្នុង​ទីក្រុង​ដ៏​ចំណាស់​ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក៏​បាន​រង​ការខូចខាត​។ ចំណែក​ឯ​វិហារ​ឥស្លាម​មួយ​នៅ​ទីលាន Jemaa al-Fna ដែល​ជា​បេះដូង​នៃ​ទីក្រុង Marrakech ក៏​បាន​ដួលរលំ​ផងដែរ ខណៈ​បុគ្គលិក​ជួយសង្គ្រោះ​កំពុង​ជីក​ក្រោម​គំនរ​បែកបាក់​ដើម្បី​ស្វែងរក​មនុស្ស​។

​បណ្តា​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក បាន​បង្ហាញ​ពី​ការចូលរួម​រំលែក​ទុក្ខ និង​ត្រៀម​ផ្តល់ជំនួយ​។ តួ​ក​គី ដែល​ធ្លាប់​រង​ការរញ្ជួយ​ដី​ដ៏​ខ្លាំង​កាលពី​ខែ​កុម្ភៈ បាន​និយាយថា ខ្លួន​ត្រៀម​រួចជាស្រេច​ដើម្បី​ជួយ​ដល់​ម៉ារ៉ុក​។

​គួរបញ្ជាក់​ថា ហេតុការណ៍​រញ្ជួយ​ដី​កម្រិត ៧.២​រ៉ិ​ចទ័​រ កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​សម្រាប់​ប្រទេស​ម៉ារ៉ុក គិត​ចាប់តាំងពី​ឆ្នាំ ១៩៦០​មក ដោយ​កាលណោះ​ការរញ្ជួយ​ដី​មួយ​បាន​សម្លាប់​មនុស្ស​ចំនួន ១២,០០០​នាក់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *